(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខណ្ឌដូនពេញ បានចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង តាមអ៉ីនធ័រណេតមួយកន្លែង នៅមុខផ្សារសូរិយាម៉ល ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០នាក់ និងដកហូតបានវត្ថុតាងកុំព្យូទ័រជាច្រើនគ្រឿងផងដែរ។

ក្រោយឃាត់ខ្លួនមនុស្សទាំងអស់នោះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕