(ភ្នំពេញ)៖ ទីបំផុតស្មាតហ្វូនជំនាន់ចុងក្រោយរបស់ OPPO F Series អាចជាការច្របាច់បញ្ចូលគ្នា ឬបន្ស៊ីគ្នារវាងត្រូកូល F ដែលបាន Update ជាមួយនឹងត្រកូល Reno។ អ្នកទាំងអស់គ្នាដឹងអត់ថាវានឹងមានឈ្មោះអ្វី វាមិនមែនជា OPPO F15 ឬ OPPO F15 Pro ឡើយដោយសារតែវា ជាប្រភេទស្មាតហ្វូនកូនកាត់ត្រកូល F និងត្រកូល Reno។
បច្ចុប្បន្នស្មាតហ្វូនស៊េរីថ្មី ធុនកណ្តាល (ស៊េរី F) និងធុនខ្ពស់ (ស៊េរី Reno) ទាំងពីរម៉ូដែលនេះ ទទួលបានប្រជាប្រិយភាពខ្លាំងរហូតដល់ជាប់ ចំណាត់ល្អក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស គឺទទួលបានការគាំទ្រ ខ្លាំងរហូតជួយឱ្យក្រុមហ៊ុនទូរស័ព្ទដៃ OPPO ឈរលើលំដាប់លេខរៀងទី១ នៅកម្ពុជានេះ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក តាមរយៈរបាយការណ៍ Canalys ដែលចេញផ្សាយក្នុងឆមាសទី២ ចុងខែសីហា ឆ្នាំ២០១៩នេះ។
ដោយសង្កេតឃើញពីការគាំទ្ររបស់អតិថិជនខ្លាំង លើស៊េរីទាំងពីរនេះ ទើបក្រុមហ៊ុន OPPO សម្រេចបង្កើត និងរចនាទូរស័ព្ទថ្មីស្រឡាង មួយម៉ូឌែលទៀត មានឈ្មោះថា OPPO Reno 2F ដែលសព្វថ្ងៃនេះ វាកំពុងតែចរាចរណ៍នៅលើទីផ្សារទូរស័ព្ទប្រទេសឥណ្ឌាហើយ នេះបើយោងតាម គេហទំព័រ livemint ដែលបានចុះផ្សាយកាលពីចុងខែកញ្ញានេះ។
បើក្រឡេកមកមើលទំព័រហ្វេសបុកផ្លូវការរបស់ OPPO នៅកម្ពុជាវិញ គឺកំពុងតែព្រលយរូបរាង OPPO កូនកាត់រូបនេះបណ្តើរៗហើយ អ្នកទាំងអស់គ្នាសាកគិតមើលនៅពេលដែលត្រកូល Reno Series + F Series ចេញអីវិញទៅ? ចុះបើខ្លាំងមែន តើវានឹងអាចមកប្រទេសកម្ពុជា យើងអត់? បើចង់ដឹងសាកចុច Link នេះ https://bit.ly/2oJ2l8p។
តាមដឹងស្មាតហ្វូនម៉ូឌែលថ្មី OPPO Reno 2F ត្រូវបានក្រុមហ៊ុនបន្ថែមនូវការ Upgrade ទាំង Software និង Hardware របស់ F ស៊េរី ដែលមានការច្នៃប្រឌិតទៅលើបច្ចេកវិទ្យាឈានមុខគេ និងការរចនារូបរាងបែប Reno ស៊េរី តែម្តង ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ និងពញាក់អារមុ្មណ៍ អ្នកគាំទ្រស្មាតហ្វូន OPPO នៅជុំវិញភពលោក។
គួររំលឹកថា កន្លងមក OPPO F11 Pro ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និងពិភពលោកដោយសារ វាមានរូបរាងស្អាត កាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និងមានកាមេរ៉ាក្រោយភ្លោះថតរូបស្អាតនៅពេលយប់។ ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ដែលបានបង្ហាញខ្លួន កាលពីពាក់កណ្តាលឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់ថាជាស្មាតហ្វូនល្អឥតខ្ចោះ ដែលមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិតទាន់សម័យគ្មានពីរ តំណាងឱ្យការតស៊ូ និងភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាព នៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង។
ដូច្នេះមានន័យថាវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ដែលកើតចេញពីការច្នៃប្រឌិតរួមបញ្ចូលគ្នារវាង OPPO ត្រកូល F & ត្រកូល Reno អាចជាស្មាតហ្វូនដែលល្អជាងគេបំផុត នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០។ អ្នកទាំងអស់គ្នា អាចសាកទស្សន៍ទាយទៅមើល៍ ទាំងសមត្ថភាពទាំងកាមេរ៉ា ថាមពលថ្ម រូបរាងរបស់ស្មាតហ្វូនកូនកាត់រូបនេះថាខ្លាំងប៉ុណ្ណា និងអស្ចារ្យប៉ុណ្ណាដែរ។
ប៉ុន្តែឆ្ងល់ថាការបញ្ចេញនូវស្មាតហ្វូនម៉ូឌែលបែបនេះហើយ តើទៅថ្ងៃអនាគត ក្រុមហ៊ុន OPPO អាចនឹងឈប់ផលិតស្មាតហ្វូនត្រកូល F បន្តទៀត ឬមានគម្រោងផលិតទូរស័ព្ទកូនកាត់របៀបនេះទៀត? អីញ្ជឹងមានតែការរងចាំមើលទាំងអស់គ្នា៕