(ភ្នំពេញ)៖ បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យគម្រោងអភិវឌ្ឍអគារខុនដូ Urban Village ដែលជាគម្រោងទទួលបានពានរង្វាន់យ៉ាងច្រើន បានបើកការសម្ពោធដំណាក់កាលទី២របស់ខ្លួនជាផ្លូវការ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ដោយបានផ្តល់ជូនដល់អតិថិជននូវអគារលំនៅឋាន ដែលមានតំលៃសមរម្យ មានគុណភាពខ្ពស់ និងអគារពាណិជ្ជកម្មដ៏ល្អ ដែលស្ថិតនៅទីតាំងភូមិសាស្ត្រល្អ ដែលភ្ជាប់ទៅនឹងទេសភាពធម្មជាតិនៅកណ្តាលទីក្រុង ដែលមានការអភិវឌ្ឍន៍ខ្លាំង។
គម្រោងទី២របស់អគារខុនដូ Urban Villageនេះ ស្ថិតនៅលើផ្ទៃដីគម្រោងចំនួន ៧៦០,០០០ម៉ែត្រការ៉េ ដែលបញ្ចូលលក្ខណៈពិសេស និងទំនើបជាច្រើនជាមួយនឹងរបៀបរស់នៅលក្ខណៈសហគមន៍ មានទីតាំងស្ថិតនៅចន្លោះមហាវិថីសម្តេច ហ៊ុន សែន និងផ្លូវជាតិលេខ២ ជាតំបន់ដែលស្ថិតនៅក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍខ្លាំង និងឆាប់រហ័សបំផុតនៅក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្នវាគឺជាគម្រោងអគារខុនដូ ដែលមានតំលៃសមរម្យបំផុតដែលមានតម្លៃចាប់ពី ១,៧០០ដុល្លារក្នុង១ម៉ែត្រការ៉េ។ ជាមួយនឹងកម្ចីបានរហូតដល់៧០ភាគរយ សម្រាប់រយៈពេល២៥ឆ្នាំ។
លោកស្រី Catherin Chan និងលោក Ben Li នាយកប្រតិបត្តិក្រុមហ៊ុន Urban Hub បានថ្លែងថា យើងជាក្រុមហ៊ុនអន្តរជាតិ ផ្តោតសំខាន់ចំពោះអតិថិជនរបស់យើង និងចង់បង្កើតសហគមន៍ពិតប្រាកដ និងរស់រវើក ដែលនេះគឺជាចំណុចដ៏សំខាន់ ហើយប្រធានបទរបស់យើងគឺ រស់នៅធ្វើការ និងកម្សាន្ត។ វាជាមជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងជាកន្លែងធ្វើការរួមធំជាងគេនៅកម្ពុជា។ ក្រៅពីនេះវាក៏មានវិចិត្រសាលសិល្បៈធំជាងគេ និងកន្លែងកម្សាន្ត និងជាកន្លែងផលិតស្រាអល្លឺម៉ង់ដោយដៃដំបូងគេផងដែរ។ មជ្ឈមណ្ឌល Factory Phnom Penh នេះក៏មានការិយាល័យ សាលាមតេយ្យ កន្លែងប្រារព្ធពិធីផ្សេងៗ កន្លែងជប់លៀង កន្លែងហាត់ប្រាណបែបប្រេស៊ីល ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ ស្ទូឌីយ៉ូថតរូប សួនកុមារសម្រាប់កុមារ កន្លែងកំសាន្តបែបបច្ចេកវិទ្យា កន្លែងច្នៃប្រឌិត ទីលានជិះបន្ទះក្តារ ទីលានបាល់ទាត់ និងបណ្ណាល័យជាដើម។
លោក Nelson Li ប្រធានភ្នាក់ងារអចលទ្រព្យហុងកុង លោក Henry Cheung ប្រធានក្រុមហ៊ុន Overseas Property Alliance សម្រាប់តំបន់ Greater China Business និងលោក Johnny Chan ប្រធានក្រុមហ៊ុន Overseas Property Alliance បានបង្ហញទស្សនៈស្រដៀងគ្នាថា ជាទូទៅគម្រោងនេះគឺមានលក្ខណៈពិសេសបំផុត ពីព្រោះក្រៅពីផ្តល់ជូននូវអគារលំនៅឋានដ៏ប្រណិត វាក៏ផ្តល់ជូននូវបរិយាកាសការងារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដូចជា EMQ (ការវាស់ស្ទង់សេដ្ឋកិច្ចនិងគុណភាព) និងជាកន្លែងសម្រាប់ចាប់ផ្តើមអាជីវកម្ម។
លោក Takatoshi Kojima ប្រធានភ្នាក់ងារអចនទ្រព្យជប៉ុន បានឱ្យដឹងថា គម្រោង Urban Village ដំណាក់កាលទី២នេះ គឺជាអចនទ្រព្យដ៏អស្ចារ្យ ហើយលោកមានទំនុកចិត្តខ្ពស់ថា វានឹងអាចទាក់ទាញជនជាតិជប៉ុនបានច្រើន ដោយសារតែការរចនារបស់វាមានលក្ខណៈពិសេសខ្លាំង ដូចជាការរចនាយូនីតប្រភេទ Loft ដែលអតិថិជនមានជម្រើសច្រើន ដូចជាបន្ទប់ប្រភេទស្ទូឌីយោ ប្រភេទបន្ទប់គេង ១,២ និង ៣ ហើយវានឹងអាចលក់ដាច់នៅទីផ្សារជប៉ុន។ ផ្នែកដ៏អស្ទារ្យមួយទៀតនៃគម្រោងនេះគឺមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលមានភាពរស់រវើក នឹងមានទីតាំងស្ថិតនៅជាប់នឹងគម្រោងខុនដូនេះផ្ទាល់តែម្តង។
សូមបញ្ជាក់ថា យូនីតទាំងអស់នៃតំណាក់កាលទី១របស់ Urban Village ត្រូវបានលក់អស់តែក្នុងរយៈពេល៩ ខែប៉ុណ្ណោះ ហើយចាប់ពីថ្ងៃនេះតទៅ យូនីតនៃតំណាក់កាលទី២ បានចាប់ផ្តើមលក់ហើយ។ ក្នុងចំណោមជាង ៨០០យូនីត គឺ៤០០យូនីតត្រូវបានលក់អស់រួចហើយ។ ដើម្បីបង្ហាញពីភាពជោគជ័យរបស់ខ្លួន កាលពីខែឧសភាកន្លងទៅ អគារខុនដូ Urban Village បានឈ្នះពានរង្វាន់ចំនួន៥ ក្នុងពេលតែមួយ រួមមានពានរង្វាន់ The Best Condo Development (Cambodia) ពានរង្វាន់ The Best Condo Development (Phnom Penh) ពានរង្វាន់ Best Condo Landscape Architectural design ពានរង្វាន់ Best Condo Architectural Design និងពានរង្វាន់ Best Condo Interior Design ដែលផ្តល់ជូនដោយក្រុមហ៊ុនអចលនទ្រព្យ Asia Property Guru ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
អគារខុនដូ Urban Village ដំណាក់កាលទី២នេះមានចំនួន៤អគារ ដែលអគារនីមួយៗមាន៥១ជាន់ លើផ្ទៃដីសរុបចំនួន ៧៦,០០០ម៉ែត្រការ៉េ ខណៈអគារលំនៅឋានមានទំហំ១២,០០០ម៉ែត្រការ៉េ និងមានកម្ពស់ ១៥០ម៉ែត្រ សរុបចំនួន ១,៧០០យូនីត នឹងមានទំហំចាប់ពី៤៨ រហូតដល់ ១០៧ម៉ែត្រការ៉េ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២។ បីជាន់ដំបូង គឺជាផ្សារទំនើប និងចំណតរថយន្ត។ ជាន់ទី៤ គឺសួនច្បារ ហើយចាប់ពីជាន់ទី៥ រហូតដល់ជាន់ទី៥១ គឺអគារខុនដូ និងអគារប្រភេទ Loft។ ទាក់ទងនឹងកត្តាសុវត្ថិភាព បរិវេណអគារខុនដូនេះត្រូវបានបំពាក់ដោយប្រព័ន្ធសន្តិសុខទំនើបបំផុត ដែលមានការត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង សម្រាប់ផ្តល់សុន្តិសុខខ្ពស់បំផុតដល់អតិថិជនដែលរស់នៅ៕