Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឈ្នះរង្វាន់ខេត្តបន្ទាយមានជ័យ៖ រង្វាន់៤០លានរៀលពីស្រាបៀរកម្ពុជា ល្មមទុកឱ្យកូនពៅ រៀនចប់មហាវិទ្យាល័យដូចប្រាថ្នា

02-10-2019 18:37

(បន្ទាយមានជ័យ)៖ លោក អ៉ីវ សាលីន ជាមន្ត្រីរាជការម្នាក់ មានទីលំនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានជ្រើសយកស្រាបៀរកម្ពុជា ដើម្បីពិសារជួបជុំគ្រួសារ អំឡុងពេលបុណ្យ កាន់បិណ្ឌវេន១១ មានសំណាងត្រូវរង្វាន់ ៤០លានរៀល។

លោករៀបរាប់ថា៖ «នៅពេលជួបជុំគ្រួសារកូនក្មួយ ក៏បានទិញស្រាបៀរកម្ពុជា ១កេសមកហូប។ ដំបូងគិតថាគាស់ហើយ ខ្ញុំចង់ទុកក្រវិលកំប៉ុង១ឡែកសិន ចាំរកមើលក្រែងត្រូវរង្វាន់តាមក្រោយ ស្រាប់តែគាស់ឆាច់ឃើញគេដាក់៤០លានរៀល ខ្ញុំអរអើយអរ មិននឹកស្មានសោះ»

លោកបន្តឱ្យដឹងថា ទឹកប្រាក់៤០លានរៀលនេះ គឺទុកសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ជាពិសេសគឺទុកចាយវាយ លើថ្លៃសិក្សាកូនពៅ ដែលឥឡូវកំពុងរៀនថ្នាក់ទី១០ហើយ។
លោកថាចង់ឱ្យកូនស្រីម្នាក់នេះ រៀនឱ្យបានខ្ពស់ចប់ចុងចប់ដើម ដោយប្រើប្រាស់ទឹកប្រាក់សំណាងនេះ ជាស្ពានចម្លងកូនឱ្យដល់ត្រើយ ពោលគឺការៀននៅមហាវិទ្យាល័យ៕