(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកស្រី សុភ័គ្គ ថាវី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ បានចុះពិនិត្យទីតាំងដក់ទឹកលិចដោយទឹកភ្លៀង និងបានដាក់ម៉ាស៊ីនបូមទឹក ដើម្បីបូមរំដោះទឹកដែលជន់លិចដោយទឹកភ្លៀង ស្ថិតក្នុងក្រុម៤ ភូមិតាងៅ សង្កាត់និរោធ។
លោកបានបន្តចុះពិនិត្យទៅតាំងបាក់ច្រាំងទន្លេ ស្ថិតនៅភូមិកណ្តាល១ សង្កាត់ច្បារអំពៅទី២ ក្នុងនោះលោកអភិបាល បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅ កុំឲ្យចុះលេងទឹក។ ដោយឡែក នៅភូមិតាងៅ លោកអភិបាលក៏បានជួយរៀបចំយកប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះលើទីទួលសុវត្ថិភាពផងដែរ។
សូមបញ្ជាក់ថា ស្ទើររៀងរាល់ឆ្នាំរោងលក់កាហ្វេរនៅចុងច្រាំង ផ្លូវ៣៦៩ របស់លោក ប៉ែន សារិទ្ធ នៅជាប់មាត់ច្រាំទន្លេ តែងតែបានស្រុតដី បណ្តាលឲ្យបាក់រោងលក់កាហ្វេ តែមិនបណ្តាលគ្រោះថ្នាក់អ្វីទេ៕