(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ពេញ ១០០% ចំនួន៥០០កន្លែង និង៥០%ចំនួន២ពាន់កន្លែង ជូនសិស្សានុសិស្ស សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ដើម្បីចូលរួមចំណែកលើកទឹកចិត្តដល់សិស្សដែលបានខិតខំរៀនសូត្រ ហើយខ្វះលទ្ធភាពក្នុងការបន្តការសិក្សា នៅសាកលវិទ្យាល័យ។

សាកលវិទ្យាល័យកម្ពុជា បានបញ្ជាក់ថា ការផ្ដល់អាហារូបករណ៍ពេញ១០០% ចំនួន៥០០កន្លែង ដោយចាប់ផ្ដើទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ (អាចជំពាក់សញ្ញាបត្រ បណ្ដោះអាសន្នបាន)។

ចំណែកឯការផ្ដល់អាហារូបករណ៍៥០% មានចំនួនរហូតដល់ ២,០០០កន្លែង ដោយចាប់ផ្ដើមទទួលពាក្យចាប់ថ្ងៃប្រកាសនេះ រហូតដល់ថ្ងៃផុតកំណត់ គឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ (ផ្ដល់ជូនគ្រប់កម្រិតសិក្សាផងដែរ)។

សម្រាប់ព័ត៌មានលម្អិត អាចទំនាក់ទំនង បានតាមរយៈលេខទូរស័ព្ទ ០៩៣ ៨៨៨ ៥៥២, ០៩៦ ៤៧០ ៧៣០៧៕