(ភ្នំពេញ)៖ ម្ចាស់ពានរង្វាន់ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រចាំប្រទេសស្វីស គឺក្រុមហ៊ុន NetGuardians, ដែលត្រូវបានគេផ្តល់កិត្តិនាម ជាអ្នកជំនាញផ្នែក ប្រព័ន្ធគ្រប់គ្រងហានិភ័យសហគ្រាស ដើម្បីប្រយុទ្ធជាមួយការលួចបន្លំតាមរយៈប្រព័ន្ធធនាគារ បានសហការជាមួយក្រុមហ៊ុន ហ្វឺស ខេមបូឌា រៀបចំនូវសិក្ខាសាលាតុមូល ហើយទទួលបានជោគជ័យជាលើកទីពីររបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ បានរៀបចំនៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកតំណាងធនាគារផ្សេងៗគ្នា ចំនួន១៣ធនាគារ ដើម្បីពិភាក្សាវែកញែកផ្តោតសំខាន់ទៅលើនិន្នាការ ក្នុងការលួចបន្លំផ្នែកប្រព័ន្ធធនាគារ, ឧបសគ្គរបស់ធនាគារក្នុងការប្រឈម និងការកាត់បន្ថយហានិភ័យ ពីការកំហែង នៃការលួចបន្លំផ្នែកប្រព័ន្ធគ្រប់គ្រង, សុវត្ថិភាពក្នុងយុគសម័យឌីជីថល, របៀបនៃការរៀបចំវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីបង្កើតធនធាន និងហេដ្ឋារចនាសម្ព័ន្ធធនាគារដើម្បីតបតនឹងកត្តាឧក្រិដ្ឋកម្ម។
បន្ទាប់ពីកិច្ចពិភាក្សាចប់សព្វគ្រប់ សេចក្តីសន្និដ្ឋានជាច្រើន ត្រូវបានលើកឡើង ក្នុងចំណោមនោះផងដែរ សេចក្តីសន្និដ្ឋានមួយចំនួន ត្រូវបានកំណត់ជាអាទិភាព ដូចជា ទី១៖ធនាគារនីមួយៗ ចាំបាច់ត្រូវចាត់វិធានការ ដើម្បីគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពមួយជំហានទៅមុខ មុនពេលមានការលួចបន្លំទិន្នន័យ, ទី២៖ ក្រុមលួចបន្លំតាមរយៈប្រព័ន្ធ បានកំពុងតែវិនិយោគលើមធ្យោបាយថ្មីៗ និងបំលាស់ប្តូរបចេ្ចកវិទ្យាជាច្រើន ដើម្បីវាយប្រហារ និងលួចចូលប្រព័ន្ធគ្រប់គ្រងធនាគារ ដែលជាការគម្រាមកំហែង ដល់អ្នកប្រើប្រាស់ប្រព័ន្ធធនាគារទាំងក្នុង និងក្រៅ និងទី៣៖Artificial Intelligence និង Machine Learning របស់ក្រុមហ៊ុន NetGuardians អាចជួយធនាគារក្នុងការការពារសាច់ប្រាក់អតិថិជន និងកេរ្តិ៍ឈ្មោះធនាគាររបស់ខ្លួន។
ក្នុងនោះផងដែរ លោក តាំង បូរ៉ាត់ នាយកប្រតិបត្តិ របស់ក្រុមហ៊ុន ហ្វឺស ខេមបូឌា បានលើកឡើងថា ការលួចបន្លំសាច់ប្រាក់ តាមប្រព័ន្ធអ៊ីនធឺណេត (Cyber Fraud) នឹងមានចំនួនកើនឡើងដល់ ៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ហើយនេះជាបញ្ហាចំបងរបស់ធនាគារទាំងអស់ នៅលើពិភពលោក រួមទាំងធនាគារនៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាមួយដៃគូរពាណិជ្ជកម្ម ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់ទីមួយ ជំនាញខាងប្រព័ន្ធគ្រប់គ្រងហានិភ័យលើការលួចបន្លំទិន្នន័យ គឺក្រុមហ៊ុន NetGuardians មានមោទនភាពក្រៃលែង ដែលអាចជាចំណែកចូលរួម ក្នុងការជួយចែករំលែកនូវព័ត៌មាន និងប្រឹក្សាពីដំណោះស្រាយ ការការពារប្រព័ន្ធសុវត្ថិភាព របស់ធនាគារនៅក្នុងប្រទេសកម្ពុជា ហើយក៏ដូចជាការរៀបចំសិក្ខាសាលាតុមូលនាពេលថ្មីៗនេះ។
បន្ថែមពីនេះ លោក Peter Marini អគ្គនាយកគ្រប់គ្រងប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិច របស់ គឺក្រុមហ៊ុន NetGuardians បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់វត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមសិក្ខាសាលាតុមូលលើកទី២ ទាក់ទងនឹងការកាត់បន្ថយហានិភ័យ លើការលួចបន្លំ លើប្រព័ន្ធគ្រប់គ្រងធនាគារ ដែលរៀបចំដោយ ក្រុមហ៊ុន NetGuardians និងដៃគូរពាណិជ្ជកម្មក្នុងស្រុក ក្រុមហ៊ុន ហ្វឺស ខេមបូឌា។
ភាគីទាំងអស់ បានធ្វើកិច្ចពិភាក្សាជាលក្ខណៈចំហរ, ភាពស្មោះត្រង់ និងរៀបរាប់យ៉ាងលម្អិត អំពីការគម្រាមកំហែងដែលធនាគារកំពុងជួបប្រទះបច្ចុប្បន្ន និងបម្រែបម្រួលលឿនរបស់ Banking Landscape។ លើសពីនេះ រៀនឲ្យបានច្រើនតាមអ្វីដែលយើងអាចធ្វើបាន អំពីនិន្នាការនៃការលួចបន្លំផ្នែកប្រព័ន្ធបច្ចេកវិទ្យា និងការចែករំលែកព័ត៌មានគ្នា ដែលជាកត្តាដ៏ល្អបំផុតដើម្បីឲ្យមានការជឿជាក់ថា ធនាគារទាំងអស់ត្រូវបានការពារ ពីការលួចទិន្នន័យនៅពេលដែលធនាគារ បានបំពាក់ប្រព័ន្ធកាត់បន្ថយហានិភ័យ។
លោកបង្ហាញនូវការជឿជាក់ថា សិក្ខាសាលាតុមូលនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មធនាគារទាំងមូល មិនត្រឹមតែវត្តមានធនាគារដែលចូលរួម ព្រោះក្រុមហ៊ុនដែលបង្កើតនូវសូហ្វែរ ដែលអនុវត្តលើអ្វីដែលបានសិក្សាស្រាវជ្រាវ។
សូមជម្រាបថា ក្រុមហ៊ុន ហ្វឺស ខេមបូឌា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ហើយជាក្រុមហ៊ុនដែលទទួលបាន ពានរង្វាន់ លំដាប់ថ្នាក់ទីមួយ ផ្នែក System Integration ក្នុងព្រឹត្តិការណ៍ជាច្រើននៅលើទីផ្សារក្នុងកម្ពុជា។ ក្រុមហ៊ុន ហ្វឺស ខេមបូឌា សហការជាមួយដៃគូរពាណិជ្ជកម្មរបស់ខ្លួន បានធ្វើការយ៉ាងជិតស្និត ជាមួយស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការផ្គត់ផ្គង់នូវកញ្ចប់ដំណោះស្រាយគ្រប់គ្រងប្រព័ន្ធ (Complete end-to-end solutions), ការគ្រប់គ្រងគម្រោង និងការអនុវត្តប្រព័ន្ធសុវត្ថិភាពផ្នែកទូរទាត់ (Implementation of secure payment environments) ដល់អតិថិជន។
ក្រុមហ៊ុន NetGuardians គឺជាក្រុមហ៊ុនដែលទទួលបានពានរង្វាន់ ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុប្រចាំប្រទេសស្វីស។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ហើយបានធ្វើការជួយសម្រួលដល់ប្រព័ន្ធ គ្រប់គ្រងរបស់ធនាគារលើពិភពលោក ចំនួន៥០ធនាគារ ដែលក្នុងនោះមានធនាគារ ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។
ក្រុមហ៊ុន NetGuardians បានបង្កើតនូវប្រព័ន្ធដំណោះស្រាយ The Smarter Artificial-Intelligence Solution សម្រាប់ធនាគារ ដើម្បីការពារទុកជាមុន នូវការលួចបន្លំ។ ក្រុមហ៊ុន NetGuardians បានផ្តល់សិទ្ធិឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់នូវបច្ចេកវិទ្យា AI ជាមួយនឹងអត្ថបទពត៌មានប្រព័ន្ធ (Contextual Information) ហើយអ្នកប្រើប្រាស់នឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យពីបច្ចេកវិទ្យានេះ។
ធនាគារជាច្រើនដែលបានប្រើប្រាស់ប្រព័ន្ធដំណោះស្រាយរបស់ ក្រុមហ៊ុន NetGuardians បានទទួលសម្រេច៨៣ភាគរយ ក្នុងការកាត់បន្ថយ កំហុសវិជ្ជមាន, ៩៣ភាគរយ ចំណេញលើការបាត់បង់ពេលវេលា ក្នុងការស៊ើបអង្កេតលើការលួចបន្លំ ហើយនឹងការការពារទុកជាមុននូវករណីលួចបន្លំថ្មីដែលអាចកើតមានឡើង។
ក្រុមហ៊ុន NetGuardians ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុន Gartner Cool Vendor ក្នុងឆ្នាំ២០១៥ និងជាក្រុមហ៊ុន Chartis RiskTech ក្នុងចំណោមក្រុមហ៊ុនទាំង១០០ លើពិភពលោកក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩។ សម្រាប់ព័ត៌មានបន្ថែម ទស្សនាក្នុងគេហទំព័រក្រុមហ៊ុនតាមរយៈ www.netguardians.ch៕