(ហាណូយ-វៀតណាម)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ ឆ្លៀតពេលពីបំពេញបេសកម្មការងាររដ្ឋ បានមកជួបសំណេះសំណាលសួរសុខទុក្ខប្អូនៗ និស្សិតមកសិក្សាស្នាក់នៅទីក្រុងហាណូយ ប្រទេសវៀតណាម ចំនួន២៥នាក់។
ថ្លែងក្នុងឱកាសនោះ លោក ហាក់ សុខមករា បានប្រាប់ទៅកាន់និស្សិតទាំងអស់ថា ប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះជាឱកាសល្អសម្រាប់ប្អូនៗ ដែលជាធនធានមនុស្សជំនាន់ក្រោយ។
បន្ថែមពីនេះ លោកក៏មិនភ្លេចនូវការក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះវិជ្ជាទាំងអស់នោះ ទៅបំពេញការងារប្រកបដោយភាពត្រឹមត្រូវ និងជួយឲ្យប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀត៕