Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថរាជធានីភ្នំពេញ ច្នៃប្រឌិតវិធីសាស្ត្រ និងសម្ភារសង្គ្រោះពលរដ្ឋ មានប្រសិទ្ធិភាពជាក់ស្តែង (Video inside)

02-10-2019 13:08

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ចំណុចមុខវិហារព្រះយាយស៊ូគ្រឹះផ្លូវលេខ៦៣ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ (សង្ស័យបែកថ្នាំ) បានឡើងលើដើមឈើ ដោះអាវចងជាមួយខ្សែក្រវាត់ យកមកធ្វើខ្សែសម្រាប់ចងក រួចភ្ជាប់មែកឈើ។

បន្ទាប់ពីកម្លាំងអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន បានព្យាយាមលួងលោម និងសង្គ្រោះជនរងគ្រោះឲ្យចុះ មិនបានសម្រេចអស់រយៈពេលជាងពីរម៉ោង ព្រោះតែខ្វះសម្ភារ ក៏បានស្នើសុំកម្លាំងអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសហការអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា។

ក្នុងនោះកងកម្លាំងអន្ដរាគមន៍ បានប្រើវិធីសាស្ត្រ និងសម្ភារដែលបានច្នៃប្រឌិតដោយខ្លួនឯងឡើង ស្របតាមស្ថានភាពជាក់ស្តែង ដូចជាឡានជណ្តើរច្នៃ ដែលអាចដូយឡើងជញ្ជាំងអាគារ ផ្លោះរបង ឬទីកន្លែងខ្ពស់ផ្សេងៗ និងសំណាញ់ ដែលអាចប្រើសម្រាប់បង់ រារាំងសកម្មភាពច្រង៉េងច្រង៉ាងរបស់ជនសង្ស័យ មានដាវកាំបិតដំបងវែង ឬទ្រជនរងគ្រោះដែលធ្លាក់មកពីទីខ្ពស់បាន ធ្វើឲ្យការសង្គ្រោះ ទទួលជោគជ័យក្នុងរយៈពេលដ៏ខ្លី៕