(ភ្នំពេញ)៖ ក្រោមការដឹកនាំប្រកបដោយភាពត្រឹមត្រូវ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិរីកចម្រើន ឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដោយមានការចូលរួមពីក្រុមហ៊ុន Skyland Jet’s Garden ក្នុងតំបន់ក្រុមហ៊ុន 7NG។

ឧកញ្ញ៉ា ស្រី ចាន់ថន បានធ្វើការសូមថ្លែងអំណរគុណដល់បងប្អូនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកចូលលេងសប្បាយក្នុងសួនកម្សាន្ដ ជេតហ្គាដេន Jet’s Garden ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះ ដែលមានភ្ញៀវចូលលេងជាង៥០,០០០នាក់។

សួនក ម្សាន្ដនៅក្នុងតំបន់ 7NG រួមមាន៖ អាងហែទឹកដ៏ធំ, សួនដាយណូស័រ, ស្កាយវ៉ក (Skywalk), កន្លែងញ៉ាំអាហារតាមមាត់បឹង, ហាងកាហ្វេម៉ាត (Jet Cafe Mart), កន្លែងក្មេងលេង (Kids Ground), កូនភ្នំសប្បនិម្មិត, សួនបេះដូង និងសួនផ្លែឈើ, សួនសត្វគ្រប់ប្រភេទ, មានកញ្ចុះតាមមាត់ទឹកជាច្រើន សម្រាប់អង្គុយលេងបែបលក្ខណៈគ្រួសារ នឹងស្រួបយកខ្យល់អាកាសធម្មជាតិពិតៗ, មានបន្ទប់ដ៏ធំទូលាយមានផាសុខភាព និងចំណតចតយាន្តយន្តងាយស្រួល, កន្លែងJet’s Ralax ងាយស្រួលក្នុងកម្មង់ម្ហូបស្រែ មាន់ស្រែឆ្ងាញ់ៗ, មានម៉ូតូទឹកជួលជិះលេងកម្សាន្ដតាមមាត់បឹង និងមានការលេងពពុះសាប៊ូ ជាមួយតន្រ្តីកំដរអារម្មណ៍ ដែលបងប្អូនអាចរាំលេងកម្សាន្ដបាន។

ឧកញ៉ា ស្រី ចាន់ថន ក៏សូមអធ្យាស្រ័យរាល់ការខ្វះខាត ដោយអចតនាណាមួយ ហើយនឹងព្យាយាមកែតម្រូវរាល់ការខ្វះខាត ព្រមទាំងដើមឆ្នាំក្រោយនេះ នឹងបន្តពង្រីកបន្ថែមតំបន់កម្សាន្ដផ្សេងៗ ទៀត និងរាល់ការធ្វើដំណើរលើដងផ្លូវ សូមមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ព្រមទាំងប្រកបដោយសុខសុវត្ថិភាព៕