(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរាជទូតរបស់ខ្លួនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុប ២.៧៧៧លានយ៉េន (ស្មើនឹង២៦,៧៨៤,៤៤៥.០០ដុល្លារ) សម្រាប់អនុវត្តគម្រោង «អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ»។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងកិច្ចហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឱ្យដឹងថា ការចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ហិរញ្ញប្បទាននេះ នឹងធ្វើឡើងក្រោមវត្តមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ វេលាម៉ោង៩៖៣០នាទីព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមបញ្ជាក់ថា តាមរយៈហិរញ្ញប្បទានឥតសំណងនេះ ជប៉ុននឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូល ទៅក្នុងបឹងជើងឯងភាគខាងត្បូង រាជធានីភ្នំពេញ។ ជំនួយរបស់ជប៉ុននេះនឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឱ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖