(ព្រះសីហនុ)៖ មានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំងមួយនៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ ដោយប្រជាពលរដ្ឋប្រទះឃើញសពជនជាតិម្នាក់ ត្រូវបានឃាតកសម្លាប់ រួចកាត់សាកសពជា២កំណាត់ យកទៅបោះចោលនៅតំបន់ឆ្នេរអូរត្រេះ ស្ថិតក្នុងក្រុម៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ អង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ ដោយដកស្រង់សម្ដីរបស់ មន្ត្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ការសន្និដ្ឋានជំហ៊ានដំបូង សាកសពជាជនជាតិចិន ប៉ុន្ដែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ត។
បច្ចុប្បន្នសាកសពជនជាតិចិន ដែលជនមិនស្គាល់មុខ ត្រូវគេសម្លាប់យកមកបោះចោលនៅចំណុចខាងលើ បានរក្សាទុកនៅកន្លែងដដែល រង់ចាំការស្វែងរកអត្តសញ្ញាណ និងកម្លាំងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត ត្រួតពិនិត្យធ្វើកោសល្យវិច្ឆ័យសិន ទើបបន្ដនីតិវិធី៕