(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ ប្រជាជនកម្ពុជា និងអ្នកដែលចូលចិត្តណេសកាហ្វេរាប់ពាន់នាក់ រួមជាមួយនឹងប្រជាជនជាង ១៨០ប្រទេសនៅទូទាំងពិភពលោក បានចូលរួមអបអរនិងប្រារព្ធទិវាកាហ្វេអន្តរជាតិ ដោយមានការរៀបចំនូវព្រឹត្តិការណ៍មួយដែលមានឈ្មោះថា «ទិវាណេសកាហ្វេ» ហើយទិវានេះដែរក៏ត្រូវបានប្រារព្ធធ្វើឡើងជាលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ជាមួយនឹងការចែកជូនណេសកាហ្វេដល់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ខែតុលានេះ ក៏ត្រូវបានប្រកាសថា ជាខែនៃការអបអរសាទរទិវាកាហ្វេអន្តរជាតិ ដោយមានការចូលរួមអបអរសាទរ ការសម្តែងពីក្រុមតន្រ្តី និងកម្មវិធីសប្បាយៗជាច្រើនទៀត ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមការងារណេសកាហ្វេបានធ្វើដំណើរជុំវិញទីក្រុង ដើម្បីចែកណេសកាហ្វេដោយឥតគិតថ្លៃ ជូនដល់សាធារណជន ហើយនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និងអ៊ីអនម៉លសែនសុខនោះវិញ ក៏មានការដាក់ឲ្យភ្លក្សនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃណេសកាហ្វេ Blend & Brew យ៉ាងពិសេសផងដែរ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង ៤ល្ងាច នៅខាងមុខរោងកុន Major Cineplex។ លើសពីនេះទៅទៀតពេញមួយខែតុលានេះ អតិថិជនទាំងអស់ នឹងទទួលបាននូវការផ្តល់ជូនយ៉ាងពិសេស សម្រាប់ការជាវណេសកាហ្វេកំប៉ុងផងដែរ។

លោកស្រី April Wong ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Nestlé ប្រចាំនៅប្រទេសកម្ពុជា បានឱ្យដឹងថា ទិវាកាហ្វេអន្តរជាតិ គឺជាទិវាមួយដែលត្រូវបានប្រារព្ធឡើង ដើម្បីជាការចូលរួមអបអរសាទរកាហ្វេ ជាភេសជ្ជៈមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ហើយសព្វថ្ងៃព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងនៅតាមបណ្តាប្រទេសជាច្រើន ទូទាំងពិភពលោក។ ទិវាកាហ្វេអន្តរជាតិ ដែលតែងតែប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែតុលា ជារៀងរាល់ឆ្នាំ ធ្វើឲ្យអ្នកដែលចូលចិត្តពិសារកាហ្វេនៅក្នុងសកលលោក បានជួបជុំគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកសេចក្តីស្រឡាញ់ និងបង្ហាញពីឆន្ទៈរួមគ្នាក្នុងការគាំទ្រកាហ្វេ។

លោកស្រី April បានបន្តថា ដោយយល់ឃើញពីសារសំខាន់ និងគុណតម្លៃដ៏ធំធេងនៃទិវានេះហើយ ទើបយើងមានកិត្តិយសយ៉ាងក្រៃលែងដើម្បីចូលរួមអបអរ និងប្រារព្ធទិវាណេសកាហ្វេនេះឡើងជាមួយប្រជាជន និងអ្នកដែលចូលចិត្តកាហ្វេទាំងអស់នៅកម្ពុជា។ ណេសកាហ្វេ គឺជាម៉ាកសញ្ញាកាហ្វេដ៏ល្បីល្បាញរបស់ប្រជាជនទូទាំងពិភពលោក ដែលតែងតែផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ ក្នុងការចាប់ផ្តើមថ្ងៃថ្មីជាមួយរឿងរ៉ាវដែលល្អៗ ពីមនុស្សនៅជុំវិញខ្លួន តាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់ជាប់មាត់ ជាប់ចិត្តរបស់កាហ្វេប្រភេទនេះ។ ណេសកាហ្វេផ្តល់នូវរសជាតិដ៏អស្ចារ្យតាមរយៈផលិតផល ដែលមានគុណភាពខ្ពស់ជូនដល់អតិថិជនពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។

សូមបញ្ជាក់ដែរថា ការប្រារព្ធពិធីទិវា«ណេសកាហ្វេ»នេះក៏បានផ្តល់ជូនណេសកាហ្វេជាច្រើនដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តមួយចំនួនដូចជា បាត់ដំបង សៀមរាប កំពង់ចាម និងរាជធានីភ្នំពេញ ដូច្នេះ សាធារណជន អាចទទួលបានឱកាសរីករាយក្នុងការទទួលទានកាហ្វេ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ពីណេសកាហ្វេ។ ណេសកាហ្វេ ក៏បានសហការជាមួយក្រុមហ៊ុនតូតាល់ ផ្តល់ជូនកម្មវិធីការផ្តល់ជូនយ៉ាងពិសេសដល់អតិថិជនទាំងអស់គឺ «ទិញមួយ ថែមមួយ» សម្រាប់ការជាវណេសកាហ្វេកំប៉ុង នៅតាមហាងផងដែរ។

សកម្មភាពទាំងនេះគឺជាផ្នែកមួយនៃបេសកកម្ម និងគុណតម្លៃរបស់ណេសកាហ្វេ ដែលផ្តោតសំខាន់លើការតភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ការចែករំលែកផលិតផលដែលមានគុណភាពល្អ និងលើកកម្ពស់កាហ្វេប្រកបដោយនិរន្តរភាព។ កម្មវិធីផ្តល់ជូនយ៉ាងពិសេស រយៈពេលពេញមួយខែនេះ មានគោលបំណងណែនាំកាហ្វេដល់អតិថិជនថ្មី ឬអតិថិជនដែលចង់ពិសាកាហ្វេដែលមានគុណភាពល្អ និងចែករំលែកនូវម៉ាកកាហ្វេដ៏ពេញនិយមជាមួយអ្នកដែលចូលចិត្តកាហ្វេ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនកម្ពុជានៅឆ្ងាយពីទីប្រជុំជន៕