(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន១៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ២១នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១១ករណី ឃាត់ខ្លួន១៨នាក់ និងប្រើប្រាស់៣ករណី ឃាត់ខ្លួន៣នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប៧,១៣៥ករណី ដោយឃាត់មនុស្សចំនួន១៥,១៦៥នាក់ (ស្រី១,០៣៣នាក់) (ជនបរទេស៣២៤នាក់ ស្រី៥៥នាក់ មាន១២សញ្ជាតិ)៕