(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៧៨៤គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យចំនួន៧៨៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦៧៦គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០១ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៦៧៦គ្រឿង និងផាកពិន័យ៩៥៦គ្រឿង៕