(កណ្តាល)៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល នៅថ្ងៃទី០១ តុលា ឆ្នាំ២០១៩ បានរៀបចំមហាសន្និបាតអាណត្តិទី៣ ដោយបានជ្រើសរើសលោក គង់ ឆេង មេឃុំគគីរ ជាប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល និងអនុប្រធានចំនួន ១០រូបផ្សេងទៀត ដោយទទួលសម្លេងឆ្នោត ៣៤៩សន្លឹក លើ ៣៥៤សន្លឹក។
មហាសន្និបាតប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។
អ្នកចូលរួមមហាសន្និបាតសរុបជាង ៥០០នាក់ ក្នុងនោះប្រតិភូក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ចំនួន ៣៥៤រូប មកពីក្រុង ស្រុកទាំង១១ និងឃុំ សង្កាត់ទាំង១២៧។
សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកណ្តាល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ដែលជាសមាជិកសមាគមគឺក្រុង១ ស្រុក១០ និងឃុំសង្កាត់ទាំង១២៧៕