Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គបណ្តុះបណ្តាល បញ្ជាការសេនាធិការកងរាជអាវុធហត្ថជំនាន់ទី១

01-10-2019 16:18

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាល បញ្ជាការសេនាធិការ កងរាជអាវុធហត្ថជំនាន់ទី១ ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។

វគ្គសិក្សានេះ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍មេបញ្ជាការរង ស្នងការ ស្នងការរង និងលោកវរសេនីយ៍ត្រី វាំង សង់វ៉ង់ណែប ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយ នាយរងការិយាល័យជំនាញ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។

សិក្ខាកាមទាំងអស់ គឺត្រូវបានជ្រើសរើសមកពីបញ្ជាការដ្នាន កងរាជអាវុធហត្ថរាជធានី-ខេត្ត និងតាមបណ្តាស្នងការជំនាញរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានធ្វើលំហាត់ប្រឡង សាកល្បងសមត្ថភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចចូលរៀនបានសរុបចំនួន១១៧នាក់ ហើយត្រូវសិក្សារយៈពេល១២ខែ៕