(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការរៀបចំទិវាកីឡាដើម្បីទាំងអស់គ្នា ឬ Sport For All នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ខាងមុខ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព» នៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
បើតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ទៀតថា ការរៀបចំទិវាកីឡាដើម្បីទាំងអស់គ្នា ឬ Sport For All នេះឡើង គឺក្នុងគោលបំណងឲ្យប្រជាពលរដ្ឋបានហាត់ប្រាណ និងលេងកីឡា ដើម្បីលើកកម្ពស់នូវសុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព ភាពសប្បាយរីករាយ និងកាត់បន្ថយសេវាសុខភាពផងដែរ៕