(កោះកុង)៖ ប្រជាពលរដ្ឋរស់នៅស្រុកមណ្ឌលសីមា បានបង្ហាញអារម្មណ៍ពិតៗរបស់ពួកគេថា ពិតជាមិនចង់ឃើញកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដូចអតីតកាល តាមការអំពាវនាវរបស់ជនក្បត់ជាតិ សម រង្ស៊ី នោះឡើយ។
នេះជាដកស្រង់សំដីរបស់ប្រជាពលរដ្ឋទាំងនោះតាមរយៈ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា មកកាន់ភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩នេះ។ អភិបាលស្រុកទើបទទួលការតែងតាំងកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ស្របពេលថ្ងៃភ្ជុំបិណ្ឌ ត្រូវបានបិទបញ្ចប់ទៅ ប្រជាពលរដ្ឋខ្មែរទាំងអស់មានឱកាសធ្វើបុណ្យទាន ជួបជុំក្រុមគ្រួសារ និងមានសិទ្ធិសេរីភាពពេញលេញ បានបង្ហាញក្តីសប្បាយរីករាយថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យពួកគាត់មានភាពកក់ក្តៅ និងមិនចង់បានជម្លោះផ្ទៃក្នុង ជាពិសេសភ្លើងសង្គ្រាមដូចពីអតីតកាល ទៅតាមអ្វីដែលក្រុមជនក្បត់ជាតិអំពាវនាវនោះទេ។
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩នេះ លោក ប្រាក់ វិចិត្រ ក៏បានថ្លែងថា នៅរដូវបុណ្យភ្ជុំបិណ្យនេះ នៅតំបន់អេកូទេសចរណ៍ព្រៃកោងកាង និងតំបន់ឆ្នេរសមុទ្រប៉ាក់ខ្លង់ រួមទាំងតំបន់រម្មណីយ៍ដ្ឋាននានា បញ្ជាក់ឱ្យឃើញថា មានភ្ញៀវជាតិ-អន្តរជាតិ ចូលមកដំណើរកម្សាន្តទេសចរណ៍ យ៉ាងច្រើនកុះករ គួរឱ្យចាប់អារម្មណ៍ហើយការមានសុខសុវត្ថិភាព ហើយក៏មិនមានអ្វីគួរមានការព្រួយបារម្មណ៍អ្វីឡើយ ព្រោះសម្ថតិកិច្ចឈរជើង នៅតាមចំណុចគោលដៅ២៤ម៉ោង ហើយអាជីវករលក់ដូរលក់ទៅតាមការសរម្យ ព្រោះពួកគាត់គោរពទៅតាមសេចក្តីណែនាំ របស់អាជ្ញាធរ។
លោកបានបន្តថា ក្នុងរយៈពេលបុណ្យភ្ជុំបិណ្យនេះ លោកបានចុះសួរនាំភ្ញៀវជាតិ-អន្តរជាតិ រួមទាំងពលរដ្ឋរស់នៅ តាមមូលដ្ឋានស្ថិតក្នុងស្រុកមណ្ឌលសីមា ដោយពួកគាត់បានសម្តែងការពេញចិត្ត ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានការដឹកនាំដ៏ឈ្លាសវៃ ដែលខិតខំស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ និងបង្កើនធនធានមនុស្សកាន់តែរីកចំរើនគ្រប់វិស័យ។
លោកបានថ្លែងបញ្ជាក់ថា ភ្ញៀវជាតិ-អន្តរជាតិ រួមទាំងប្រជាពលរដ្ឋសម្តែងការមិនពេញចិត្តចំពោះសម្តីអគតិរបស់ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ តត្រកូលពីឪពុក រហូតដល់កូននៅតែក្បត់ជាតិ ដែលហ៊ានជេរប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងចង់ផ្តួល់រំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីបេះដូងប្រជាជនពិតៗទៀតផង។ ត្រង់ចំណុចនេះ ជនក្បត់ជាតិ សម រង្ស៊ី ចង់ឱ្យប្រទេសកម្ពុជា ឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាម ដូចជំនាន់ឆ្នាំ១៩៧០ទៀតហើយ តែអ្វីដែលសំខាន់ប្រជាពលរដ្ឋទូទាំងប្រទេសមិនជឿសំដីជនក្បត់ជាតិនេះទៀតឡើយ៕