(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ នឹងរៀបចំកម្មវិធីលក់សំបុត្រក្នុងតម្លៃពិសេសមិនធ្លាប់មាន ជាលើកទី២ នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដោយបានរៀបចំទីតាំងលក់ថ្មីចំនួន២ទីតាំង គឺនៅខេត្តសៀមរាប និងផ្សារទំនើប AEON ១ ដែលកម្មវិធីនេះមានរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍ដំបូងនៃខែនីមួយៗផងដែរ។ 

ក្នុងកំឡុងពេលនៃកម្មវិធីនេះ អតិថិនជនទាំងអស់អាចទិញសំបុត្រយន្តហោះក្នុងតម្លៃពិសេសដូចជា៖ ០ USD, ៥ USD, ១០ USD ប៉ុណ្ណោះក្នុងមួយសំបុត្រ។ កាន់តែពិសេសសំរាប់អតិថិជនដែលបានទិញសំបុត្ររួច អាចទទួលបានកាដូរអនុស្សាវរីយ៍ដូចជា រូបយន្តហោះ, កូនតុក្កតា, និងអាវយឺត ជេស៊ី អ៊ែរឡាញដ៏ស្រស់ស្អាត។ សូមប្រញាប់ឡើងចំនួនកាដូរមានកំណត់។

ទីតាំងលក់សំបុត្រក្នុងតម្លៃពិសេសជាលើកទី២នេះមានដូចជា៖

* ទីតាំងទី១៖ 0054-1, FLIGHT BOOKING CENTER ក្នុងផ្សារ AEON ១ ជាន់ផ្ទាល់ដី
*ទីតាំងទី២៖ T025, FLIGHT BOOKING CENTER ក្នុងផ្សារ AEON ២ សែនសុខ ជាន់ផ្ទាល់ដី
*ទីតាំងទី៣៖ FLIGHT BOOKING CENTER សាខាខេត្តសៀមរាប។ ផ្ទះលេខ ៣០ ផ្លូវស៊ីវុត្ថា, ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ស្រុក/ខេត្ត សៀមរាប។

ពេលវេលា៖ ថ្ងៃសៅរ៍សប្តាហ៍ដំបូងរៀងរាល់ខែចាប់ពីម៉ោង ០៩៖០០ ដល់ ២១៖០០ ទូរសព្ទទំនាក់ទំនង៖ (+855) 185-666-888៕