(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូមួយក្រុម ទៅចូលរួមកិច្ចពិភាក្សាទូទៅ ក្នុងសម័យប្រជុំលើកទី៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០១៩។
ក្រោយបញ្ចប់កិច្ចប្រជុំទាំងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបង្ហាញលទ្ធផលទាំងស្រុង នៃការចូលរួមរបស់កម្ពុជា ក្នុងកិច្ចប្រជុំទាំងនេះ ដែលមានខ្លឹមសារដូចតទៅ៖