(ភ្នំពេញ)៖ ទស្សនិកជន ដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាស្គាល់កញ្ញា Pinky ច្បាស់ហើយ ព្រោះនាង គឺជាកំពូលតារាសម្តែងស្រីមួយរូប ដែលមានប្រជាប្រិយភាពខ្លាំង តាមរយៈទេពកោសល្យនៃការសម្តែងភាពយន្ត ដើរតួឆ្នាស់ឆ្នើមយ៉ាងស័ក្តសម ក្នុងរឿង «ទាសករស្នេហ៍»។
យ៉ាងណាមិញ ជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រនៅកម្ពុជា នឹងបានជួប Idol របស់ពួកគេឆាប់ៗ ដោយថ្ងៃទី០៥ ខែតុលា ខាងមុខនេះ Pinky នឹងមកប្រទេសកម្ពុជា ប៉ះជាមួយកំពូលតារាចម្រៀង សុខ ពិសី និងតារាល្បីៗផ្សេងទៀត ក្នុងឱកាសប្រគំតន្ដ្រីដ៏ធំ «បើកសម្ពោធផលិតផលឡេលាបខ្លួនជំនាន់ថ្មី G Glamor របស់ក្រុមហ៊ុន T.R.E»។
ពិតណាស់ ការអញ្ជើញមកដល់របស់កំពូលតារាសម្តែងថៃ រូបស្រស់សោភា ទឹកមុខមានមន្តស្នេហ៍ Pinky នាពេលខាងមុខនេះ គឺដើម្បីចូលរួមសម្ពោធផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុន T.R.E ហើយក្នុងនោះក៏មានការដើរបង្ហាញម៉ូតដោយកញ្ញាផ្ទាល់ និងតារាល្បីៗនៅកម្ពុជា និងការប្រគំតន្រ្តីដ៏ធំផងដែរ។
កាន់តែពិសេសជាងនេះ តារាភាពយន្តថៃកញ្ញា Pinky នឹងចូលរួមចែករំលែកបទពិសោធន៍ និងអាថ៌កំបាំងនានាពាក់ព័ន្ធនឹងការថែរក្សាស្បែក ឲ្យមានភាពភ្លឺ ទន់រលោង ដល់អ្នកគាំទ្រនៅកម្ពុជា ជាពិសេសចំពោះមិត្តនារី ដែលចង់បានសម្រស់ស្រស់ស្អាតបែបធម្មជាតិ ជាមួយផលិតផលល្អ មានគុណភាព មានការទទួលស្គាល់ត្រឹមត្រូវ។
បន្ថែមពីនេះ សម្រាប់អ្នកគាំទ្រដែលចូលរួម មិនត្រឹមតែទទួលបាននូវចំណេះដឹង ផ្នែកសម្រស់ពីតារាថៃ Pinky នោះទេ ថែមទាំងមានពេលវេលាកំសាន្តសប្បាយ ជាមួយនឹងតារាល្បីៗរបស់កម្ពុជា តាមរយៈការប្រគុំតន្រ្តី ឡេលាបខ្លួនជំនាន់ថ្មី G Glamor ទៀតផង។ វត្តមានរបស់កំពូលតារាចម្រៀងស្រីកញ្ញា សុខ ពិសិ, នាយ ចឺម, លោក លាន បញ្ចនីត និងកញ្ញា នាង គន្ធា នឹងមកអង្រួនបេះដួងទស្សនិកជន ធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយ ក្នុងកម្មវិធី សម្ពោធផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុន T.R.E ។
គួរជម្រាបថា កម្មវិធីប្រគុំតន្រ្តីដ៏ធំរបស់ក្រុមហ៊ុន T.R.E នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះក្នុងរយៈពេលតែមួយថ្ងៃទៀតប៉ុណ្ណោះ ដែលកម្មវិធីនេះ នឹងប្រព្រឹត្ដទៅនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ចាប់ពីវេលាម៉ោង៤ល្ងាចតទៅ៕