(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៥៧៣គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យចំនួន៥៧៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន៤១៥គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន៤១៥គ្រឿង និងផាកពិន័យ៦១២ករណី។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៩,៦៣១គ្រឿង រកឃើញយានយន្តល្មើស៤១,០៤៩គ្រឿង និងផាកពិន័យ៤១,០៤២គ្រឿង៕