Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្ដីជូនដំណឹង! រថយន្ដធុនធំត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្ន នៅផ្លូវខេត្តលេខ២៦៨អា ចាប់ពីផ្លូវជាតិលេខ៦ ចូលទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយសារទឹកជំនន់

30-09-2019 17:23

(បន្ទាយមានជ័យ)៖ អាជ្ញាធរផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្ដដឹកជញ្ជូនទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវខេត្តលេខ២៦៨អា ចាប់ពីផ្លូវជាតិលេខ៦ ចូលទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយសារស្ថានភាពទឹកជនន់ឡើងខ្លាំង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដោយសារតែទឹកជំនន់ធ្លាក់មកពីផ្នែកលើ មានស្រុកថ្មពួក ស្រុកស្វាយចេក និងក្រុងប៉ោយប៉ែត ធ្វើឲ្យទឹកហូរ លិចផ្លូវយ៉ាងធ្ងន់ធ្ងរ ប្រវែងសរុប១,៣៥០ម៉ែត្រ ដូចនេះដើម្បីការពារ និងថែរក្សាផ្លូវប្រើប្រាស់បានយូរអង្វែង កុំឲ្យមានការខូចខាតធ្ងន់ធ្ងរ មន្ទីរសូមធ្វើការផ្អាកចរាចរណ៍លើកំណាត់ផ្លូវនេះ មួយរយៈជាបណ្តោះអាសន្នសិន រង់ចាំស្ថានភាពទឹក ស្រកចុះមានលក្ខណៈល្អប្រសើរឡើងវិញ ទើបបន្តការធ្វើចរាចរណ៍ជាធម្មតា។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នើសុំដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាចូលរួមសហការ និងចាត់វិធានការអនុវត្តតាម
ខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធ្ងន់ដឹកស៊ីម៉ង់ត៍ ថ្ម ខ្សាច់ ស្រវ អង្ករ ដំឡូងទាំងអស់៕