(ភ្នំពេញ)៖ ដោយមានការសហការជាមួយមជ្ឈមណ្ឌល SpringBoard Cambodia សាលាអន្តរជាតិ វេស្ទលែនដ៍ ដែលមានទីតាំង នៅទីក្រុងតាខ្មៅ បានដឹកនាំសិស្សចំនួន៤រូប ទៅទស្សនកិច្ចសិក្សា នៅរដ្ឋកាលីហ្វ៉ញ៉ា សហរដ្ឋអាមេរិក រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានដឹកនាំដោយ លោក កឹម សិទ្ធិបញ្ញា (ALEX) ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ វេស្ទលែនដ៍។ យុវសិស្ស៤រូប ដែលចូលរួម ទី១៖ ឈ្មោះ ណុប ដេវីដ (ប្រុស), ទី២៖ ឈ្មោះ ណុប ហ្វីលីប (ប្រុស), ទី៣៖ ឈ្មោះ កែវ លីហុង (ស្រី), ទី៤៖ ឈ្មោះ ចៅ សម្បត្តិ (ប្រុស)។
ដំណើរទស្សនកិច្ចសិក្សា នៅរដ្ឋកាលីហ្វ៉ញ៉ា សហរដ្ឋអាមេរិក ខាងលើនេះ ក្នុងគោលបំណង៖ * បណ្តុះភាពជាអ្នកដឹកនាំវ័យក្មេង, * បណ្តុះផ្នត់គំនិត ឲ្យមានភាពម្ចាស់ការលើខ្លួនឯង, * ដកពិសោធន៍ពីប្រព័ន្ធអប់រំ នៅសហរដ្ឋអាមេរិក, * និងស្វែងយល់ពីពិភពខាងក្រៅ ប្រទេសអភិវឌ្ឍ។
សកម្មភាព របស់យុវសិស្សទាំង៤រូប នៅរដ្ឋកាលីហ្វ៉ញ៉ា សហរដ្ឋអាមេរិក រយៈពេល៨ថ្ងៃ រួមមាន៖
* ១៖ យុវសិស្ស នឹងស្នាក់នៅ និងទទួលការបណ្តុះបណ្តាល នៅមហាវិទ្យាល័យដៃគូ San Mateo College
* ២៖ ទស្សនារដ្ឋ Los Angeles
* ៣៖ ទស្សនា ស្ពាន Golden Gate នៅ San Francisco
* ៤៖ ទស្សនា ឆ្នេរ San Monica
* ៥៖ សកម្មភាពកម្សាន្តតាមតំបន់ទេសចរណ៍ ដូចជា Universal Studio Hollywood ជាដើម។ កម្មវិធីនេះ នឹងមានជារៀងរាល់ឆ្នាំ ហើយនេះជាជំនាន់ទី១ ដែលសាលាអន្តរជាតិ វេស្ទលែនដ៍ បានបញ្ជូនសិស្សកម្រិតវិទ្យាល័យ ទៅចូលរួមនៅសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា សាលាអន្តរជាតិ វេស្ទលែនដ៍ កន្លងមកធ្លាប់បានដឹកនាំសិស្សានុសិស្ស ទៅក្រៅប្រទេសជាច្រើនដងរួចហើយ តាមរយៈកម្មវិធីទស្សនកិច្ចសិក្សា និងកម្មវិធីបោះជំរំយុវជនអាស៊ាន ដោយមានការសហការ ជាមួយសាកលវិទ្យាល័យដៃគូ របស់ WESTLAND នៅប្រទេសថៃ និងសិង្ហបុរី ជាដើម។
ជាក់ស្តែង បន្ទាប់ពីទស្សនកិច្ចសិក្សា នៅសហរដ្ឋអាមេរិក សាលាអន្តរជាតិ WESTLAND ក៏នឹងរៀបចំដំណើរទស្សនកិច្ចសិក្សា យ៉ាងពិសេសមួយទៅកាន់ប្រទេសសិង្ហបុរី សម្រាប់ជារង្វាន់លើកទឹកចិត្តដល់សិស្ស WESTLAND ៣រូប ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នេះផងដែរ។
ក្រៅពីមានថ្នាក់ចំណេះទូទៅខ្មែរ ថ្នាក់ចំណេះទូទៅអន្តរជាតិ ថ្នាក់ភាសាអង់គ្លេសទូទៅ និងកុំព្យូទ័រ សាលាអន្តរជាតិ វេស្ទលែនដ៍ ក៏មានសេវាកម្មបន្ថែមផងទៀតដែរ ដូចជា៖
* ចុះឈ្មោះតេស្តអន្តរជាតិ IELTS
* សេវាប្រឹក្សាពីការសិក្សានៅបរទេស
* រៀបចំទស្សនកិច្ចសិក្សា ទៅក្រៅប្រទេស
* កម្មវិធីបោះជំរំយុវជន ក្រៅប្រទេស
* កម្មវិធីបណ្តុះបណ្តាលជំនាញរយៈពេលខ្លីនៅក្រៅប្រទេស
* សេវាកម្មធ្វើលិខិតឆ្លងដែន
* កក់សំបុត្រយន្តហោះផងដែរ៕