Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តស្វាយរៀង ទទួលបានភ្ញៀវទេសចរជិត ៤ពាន់នាក់

30-09-2019 13:38

(ស្វាយរៀង)៖ ក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅឆ្នាំ២០១៩នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាកំសាន្តនៅ តាមរម្មណីដ្ឋាននានា មានចំនួនសរុប៣,៥៦១នាក់ ស្រី១,៩៣៧នាក់ មានការកើនទ្បើងជាង ឆ្នាំ២០១៨ ចំនួន៧៩៣នាក់ ស្មើនឹង ២៨.៦៤% បើធៀបនឹងឆ្នាំ២០១៨ មានចំនួន ២,៧៦៨នាក់។

បើយោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានប្រាប់ភ្នាក់ព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ ថា រមណីយដ្ឋានទេសចរណ៍ ប្រាសាទបាសាក់ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ និងរមណីយដ្ឋានធម្មជាតិទឹកវិល ជាដើម។

ប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា ការកើនឡើងភ្ញៀវទេសចរ ដើរកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តនេះ ដោយសារការយកចិត្តទុកខដាក់ ពីរដ្ឋបាលខេត្តស្វាយរៀង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានាដូចជា ប្រាសាទព្រៃបាសាក់ជាដើម ព្រមទាំងការរៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋាន ផងដែរ៕