(ភ្នំពេញ)៖ រយៈពេល១៥ថ្ងៃ នៃថ្ងៃកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៤ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសសរុបចំនួន១៩៩លើក បណ្ដាលឲ្យមនុស្សស្លាប់១១០នាក់ របួសស្រាល៩៣នាក់ និងរបួសធ្ងន់១៨១នាក់។ នេះបើតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៩៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ និងរថយន្ដជាច្រើនគ្រឿង ហើយមូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់, ស្រវឹង -ល-៕