(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៨នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ២ករណី ឃាត់ខ្លួន៧នាក់ និងប្រើប្រាស់១ករណី ឃាត់ខ្លួន០នាក់។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ មានចំនួនសរុប ៧,១០៩ករណី ដោយឃាត់មនុស្សចំនួន ១៥,១០៩នាក់ (ស្រី១,០២៩នាក់) ក្នុងនោះមានជនបរទេស ៣២៤នាក់ (ស្រី ៥៥នាក់) មាន១២សញ្ជាតិ៕