Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន២៣៣គ្រឿង

29-09-2019 17:27

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង២៣៣គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន២៣៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៩២គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៩,០៥៨គ្រឿង រកឃើញយានយន្តល្មើស ៤១,៤៤១គ្រឿង ក្នុងនោះម៉ូតូ ៣២,៩៣២គ្រឿង និងផាកពិន័យ ៤០,៤៧៦គ្រឿង ក្នុងនោះម៉ូតូ ៣២,៣០២គ្រឿង៕