(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស សរុបចំនួន៥២លើក បណ្ដាលឲ្យមនុស្សស្លាប់២៦នាក់ របួសស្រាល២៨នាក់ និងរបួសធ្ងន់ ៥២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦៦គ្រឿង, រថយន្តតូច២៤គ្រឿង, រថយន្ដធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់ និងស្រវឹង។
សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើប្រៀបធៀបបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៨កន្លងទៅ មានការថយចុះ០១លើក ចំនួនអ្នកស្លាប់ថយចុះ០២នាក់ និងអ្នករងរបួសចំនួន០៥នាក់៕