(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានចាត់ចែងការងាររួចជាស្រេច ដើម្បីត្រៀមលក្ខណៈផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ២៤/២៤ នៅទូទាំងប្រទេស។
លើសពីនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកទឹកចិត្ដ និងអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព ទាំងការបរិភោគ ការរស់នៅ និងធ្វើដំណើរចៀសផុតពីគ្រោះថ្នាក់ផ្សេងៗផងដែរ។
ដើម្បីចូលរួមបង្ការបញ្ហាសុខភាព និងសង្គ្រោះទាន់ពេលវេលា សូមលោកអ្នកស្ដាប់ និងទស្សនាការលើកឡើងរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង និងប្រធានមន្ទីរពេទ្យរាជធានីខេត្ដដូចតទៅ៖