Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរមិនត្រូវល្មើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៩នាក់ និងរបួស៣២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកញ្ញាម្សិលមិញ​

29-09-2019 07:12

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ២០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៩នាក់ របួសស្រាល ៨នាក់ និងរបួសធ្ងន់ ២០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ២០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ២៧គ្រឿង, រថយន្តតូច ១០គ្រឿង, រថយន្ដធំ ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, ប្រជែង, ស្រវឹង និងមិនគោរពសិទ្ធិ៕