(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន ៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ ២៤នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ ៤ករណី ឃាត់ខ្លួន១០នាក់ និងប្រើប្រាស់ ២ករណី ឃាត់ខ្លួន ១៤នាក់។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ មានចំនួនសរុប ៧,១០៦ករណី ដោយឃាត់មនុស្សចំនួន ១៥,១០១នាក់ (ស្រី១,០២៩នាក់) ក្នុងនោះមានជនបរទេស ៣២៤នាក់ (ស្រី ៥៥នាក់) មាន១២សញ្ជាតិ៕