(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ១៣១គ្រឿង រកឃើញយានយន្តល្មើសច្បាប់១៣១ និងផាកពិន័យចំនួន ១៣១គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៨,៨២៥គ្រឿង រកឃើញយានយន្តល្មើស ៤១,២០៨គ្រឿង ក្នុងនោះម៉ូតូ ៣២,៧៤០គ្រឿង និងផាកពិន័យ ៤០,២៤៣គ្រឿង ក្នុងនោះម៉ូតូ ៣២,១១០គ្រឿង៕