(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល២ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៣៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ១៧នាក់ របួសស្រាល ១៨នាក់ និងរបួសធ្ងន់៤១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៣៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ៤៦គ្រឿង, រថយន្តតូច ១៨គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, ប្រជែង, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ៕