(ស្វាយរៀង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃ និងមន្ត្រីក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យភ្ជុំបិណ្ឌចំនួន៣វត្ត ស្ថិតនៅក្នងស្រុករមាសហែក ខេត្តស្វាយរៀង មានវត្តលង្ការាម (ហៅវត្តប្រាសាទ) ស្ថិតនៅភូមិប្រាសាទ ឃុំសំបួរ, វត្តពោធិរាម (ហៅវត្តទួលតារាម) ភូមិថ្លុកវាយទី២ ឃុំក្រសាំង និងវត្តពោធិឧត្តមអណ្តូងត្របែក ស្ថិតនៅភូមិ-ឃុំអណ្តូងត្របែក។
នាយឧត្តមសេនីយ៍ សៅ សុខា បានឧទ្ទិសកុសល្យជូនដល់បុព្វការីជន ញាតិកា សាច់សារលោហិត ដែលបានចែកឋានទៅកាន់លោកខាងមុខផង៕