(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនជាតិចិនចំនួន ១១៦នាក់ នារី២៩នាក់ ត្រូវកម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា ក្រសួងមហាផ្ទៃ បានចាប់បញ្ជួនទៅប្រទេសចិនវិញ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗ នៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។

ជនជាតិចិនទាំងនេះ ត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ តាមជើងយន្តហោះ Chater.Flight ចំនួនពីរគ្រឿង លេខ (CZ3004 ) (MU7423) យន្តហោះនឹង ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងទី១ វេលាម៉ោង១០៖៣៥នាទី ជើងទី២ វេលាម៉ោង១០៖៥៥នាទី។

សូមបញ្ជាក់ថា កម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា និងកម្លាំងសមត្ថកិច្ចរបស់ចិន តែងបានចាប់បញ្ជូនជនជាតិចិន បានប្រព្រឹត្តបទល្មើសនៅកម្ពុជាជារឿយៗ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅកម្ពុជា៕