(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានប្រគេនចង្ហាន់ និងទេយ្យទានមួយចំនួនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជនដែលបានចែកឋានទៅតាមប្រពៃណីសាសនាខ្មែររួចមក សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី រួមនឹងពុទ្ធបរិស័ទ បានអញ្ជើញរាប់បាត និងពូនភ្នំខ្សាច់ អុចធូបនៅព្រះវិហារចាស់ ព្រះវិហារថ្មី និងបំពាក់កម្រងផ្កានៅរូបសំណាកមេទ័ពស្ដេចកន ព្រមទាំងបានព្រលែងសត្វចាប និង សត្វត្រចៀកកាំ នៅក្នុងវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) ដើម្បីសុំសេចក្ដីសុខសប្បាយ និងសេចក្ដីចម្រើនសម្រាប់កម្ពុជា ទាំងមូល។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ទទួលបានសេចក្ដីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខានឡើយ៕