(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំអន្តរក្រសួង និងគណៈប្រតិភូកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយលោក Andreas Michaelis រដ្ឋលេខាធិការក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ ស្តីអំពីទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។
ជំនួបនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
ជាមួយគ្នានេះ នៅរសៀលថ្ងៃដដែល សម្ដេចក្រឡាហោម ស ខេង ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងារជាមួយលោក Prof. Dr. Günter Krings រដ្ឋលេខាធិការជាសមាជិកសភា ក្រសួងមហាផ្ទៃ សំណង់ និងមាតុភូមិ។
ក្នុងឱកាសនោះភាគីទាំងពីរ បានពិភាក្សាទាក់ទងនឹងតួនាទី ការទទួលខុសត្រូវតាមវិស័យផ្សេងៗ របស់ថ្នាក់រដ្ឋបាលនានា នៅក្នុងប្រព័ន្ធសហព័ន្ធ នៅប្រទេសអាល្លឺម៉ង់ និង បទពិសោធន៍ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ៕