(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធអូស្ត្រាលី លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ទៅទស្សនកិច្ច រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីស្វែងយល់ពីប្រព័ន្ធពន្ធដារ នៅក្នុងប្រទេសអូស្ត្រាលី ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលលើរូបវន្តបុគ្គល ពន្ធលើប្រាក់ចំណេញមូលធន និងប្រព័ន្ធផ្ទៀងផ្ទាត់បង្វិលសងអាករលើតម្លៃបន្ថែម និងឥណទានយោង។

តាមរយៈដំណើរទស្សនកិច្ចសិក្សាស្វែងយល់របស់គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៅប្រទេសអូស្ត្រាលីនេះ គឺមានគោលដៅសិក្សាស្វែងយល់ អំពីមេរៀនបទពិសោធន៍ ការអនុវត្តល្អពាក់ព័ន្ធនឹងច្បាប់ បទបញ្ញាតិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បច្ចេកវិទ្យាព័ត៌មានគាំទ្រ ក្នុងការរៀបចំគ្រប់គ្រងប្រមូលពន្ធរបស់រដ្ឋបាលសារពើពន្ធអូស្ត្រាលី ព្រមទាំងស្វែងយល់អំពីការប្រឈមនានា ក្នុងការអនុវត្តន៍ និងការដោះស្រាយបញ្ហានានា ដើម្បីជាធាតុចូលគ្រប់ជ្រុងជ្រោយ និងជាមូលដ្ឋានសម្រាប់ធ្វើកំណែទម្រង់នូវរដ្ឋបាល បទបញ្ញាតិសារពើពន្ធ និងជាពិសេសការធ្វើទំនើបកម្មពន្ធដារ ក្នុងស្មារតីបុរ៉េសកម្ម ដើម្បីអនុវត្តន៍ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ២០១៨ ដល់២០២៣ និងយុទ្ធសាស្ត្រគៀរគរចំណូល២០១៩-២០២៣ ឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕

សូមទស្សនាវីដេអូទាំងស្រុង៖