(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន ៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៧នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ ៣ករណី ឃាត់ខ្លួន២នាក់ និងប្រើប្រាស់ ៤ករណី ឃាត់ខ្លួន ៥នាក់។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ មានចំនួនសរុប ៧,១០០ករណី ដោយឃាត់មនុស្សចំនួន ១៥,០៧៧នាក់ (ស្រី១,០២៨នាក់) ក្នុងនោះមានជនបរទេស ៣២៤នាក់ (ស្រី ៥៥នាក់) មាន១២សញ្ជាតិ៕