(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ៥៧២គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន ៥៧២គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៣៨៣គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៨,៦៩៤គ្រឿង រកឃើញយានយន្តល្មើស ៤១,០៧៧គ្រឿង ក្នុងនោះម៉ូតូ ៣២,៦៤៧គ្រឿង និងផាកពិន័យ ៤០,១១២គ្រឿង ក្នុងនោះម៉ូតូ ៣២,០១៧គ្រឿង៕