(អូស្ត្រាលី)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានក្រុមហ៊ុន Ernst and Young ដែលជាក្រុមហ៊ុនអន្តរជាតិផ្តល់ប្រឹក្សាយោបល់លើកិច្ចការពន្ធដារ គណនេយ្យ សវនកម្ម និងធុរកិច្ច អញ្ជើញមកធ្វើទស្សនកិច្ចសិក្សា និងបានចូលរួមចែករំលែកនូវបទមេរៀនបទពិសោធន៍ល្អៗក្នុងការជំរុញនិងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអនុលោមភាពសារពើពន្ធ ការអនុវត្តការងារពាក់ព៍ន្ធនឹងវិស័យពន្ធដារ ជាពិសេស ពន្ធលើប្រាក់ចំណូលរូបវ័ន្តបុគ្គល (Personal Income Tax) និងពន្ធលើប្រាក់ចំណេញមូលធន (Capital Gains Tax)។
ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយសម្រេចបាននូវលទ្ធផលជាផ្លែផ្កា និងជាទីមោទនៈ ក្នុងបរិយាកាសស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋបាលសារពើពន្ធអូស្ត្រាលី និងក្រុមហ៊ុន Ernst and Young៕