ផ្អាកចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់និមិត្ត ដោយសារការជន់លិចទឹកពីទំនប់អូរខៃដន
27-09-2019 17:04
(បន្ទាយមានជ័យ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារតែទឹកពីទំនប់អូរខៃដនដែលធ្លាយហូរកាត់ និងលិចខ្លាំង។
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ បានឱ្យដឹងថា ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននេះ ដើម្បីការពារ និងថែរក្សាផ្លូវកុំឱ្យខូចខាតធ្ងន់ធ្ងរ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការផ្អាកចរាចរណ៍នេះធ្វើរហូតដល់ទឹកស្រកទៅវិញ ទើបបើកឱ្យធ្វើចរាចរណ៍ឡើងវិញ៕