(ព្រះវិហារ)៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងមន្ត្រីស្រុកប្រតិបត្តិត្បែងមានជ័យ ស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្បបង្អែក ១៦ មករា ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ ពិសេសអ្នកជំងឺរងគ្រោះថ្នាក់ផ្សេងៗ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា ម្សិលមិិញនេះ រូបលោកបានដឹកនាំមន្ត្រីរាជការនៃការិយាល័យទាំង៤ របស់មន្ទីរ និងមន្ត្រីប្រតិបត្តិស្រុកត្បែងមានជ័យ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរពេទ្យបង្អែក ១៦ មករា ដើម្បីសង្រ្គោះអាយុជីវិតអ្នកជំងឺ ក៏ដូចជាការត្រៀមជួយសង្រ្គោះអ្នកជំងឺដែលរងគ្រោះថ្នាក់ផ្សេងៗ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ។
ជាមួយគ្នានោះ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សូមចូលរួមបរិច្ចាគឈាមដោយស្ម័គ្រ ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ហើយការបរិច្ចាគឈាមនេះមិនធ្វើឱ្យប៉ះពាលដល់សុខភាពឡើយ៕