(តាកែវ)៖ រស់នៅស្រុកបាទី ខេត្តតាកែវ បុរសវ័យចំណាស់ម្នាក់ ដែលធ្លាប់ឆ្លងកាត់សង្គ្រាមយ៉ាងរ៉ាំរ៉ៃ និងស្គាល់នូវសាវតារឿងមួយចំនួន ពាក់ព័ន្ធនឹងលោក សម រង្ស៉ី ដែលមានសន្ដានតពីឪពុក សម សារី ជាជនក្បត់ជាតិនោះ បានអះអាងថា បើបុគ្គលសម រង្ស៉ី វិលចូលស្រុកខ្មែរវិញនោះ ច្បាស់ជាសងសឹកជូនឪពុករបស់ខ្លួន ដូច្នេះក្នុងនាមគាត់ជាពលរដ្ឋម្នាក់ ប្រឆាំងដាច់ខាតមិនឲ្យសម រង្ស៉ី ចូលស្រុកនោះទេ។
ប្រជាពលរដ្ឋរូបនេះ បានបន្ថែមទៀតថា បុគ្គល សម រង្ស៉ី មិនដែលបានធ្វើអ្វីដើម្បីជាតិ និងប្រជាជនរស់នៅបានសុខសប្បាយនោះទេ ព្រោះបុគ្គលរូបនេះ គ្រាន់តែចង់បានអំណាចផ្ទាល់ខ្លួន និងគ្រាន់តែចង់សងសឹកជូនឪពុកតែប៉ុណ្ណោះ។ លោកក៏បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិត សម រង្ស៉ី ដែលហ៊ានប្រមាថព្រះចេស្ដាព្រះមហាក្សត្រ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ ទស្សនរបស់ខ្ញុំវ័យខ្ញុំប៉ុណ្ណេះ ខ្ញុំដឹងហើយ សម រង្ស៉ី ជាជនក្បត់ជាតិតត្រកូល ព្រោះតាំងពីឪពុក ក៏ក្បត់ជាតិ កូនមកក៏ក្បត់ជាតិ ចឹងគំនុំនេះមិនអាចឲ្យសម រង្ស៉ី ចូលស្រុកបានទេ ព្រោះកាលណាវាចូល វានឹងសងសឹកជំនួសឪពុករបស់វាហើយ»។ ខ្ញុំជាប្រជាពលរដ្ឋសុំថ្កោលទោសដាច់ខាត ព្រោះសម រង្ស៉ី មិនបានស្អីផង ហ៊ានប្រមាថព្រះមហាក្សត្រ ហើយហ៊ានបបួលកងទ័ពបែរកាណុងមករាជរដ្ឋាភិបាល បើចឹងទម្រាំសម រង្ស៉ី ចូលពិតប្រាកដមែន ចឹងកម្មករ កម្មការិនី ប្រជាពលរដ្ឋមិនបាននៅសុខទៀតទេ។
យើងខ្ញុំជាប្រជាពលរដ្ឋសូមអំពាវនាវដល់បងប្អូននៅឯនាយសមុទ្រ ព្រមទាំងនៅក្នុងស្រុកទាំងមូល គឺត្រូវប្រុងប្រយ័ត្ន ហើយកាលណាវាមកដល់ភ្លាម ត្រូវអនុវត្តច្បាប់ចាប់ដាក់គុកឲ្យបាន ហើយសូមបងប្អូនទាំងអស់ប្រុងជើងព្រូលឲ្យមែនទែន ព្រោះម្នាក់នេះវាមិនធ្វើអីដើម្បីអភិវឌ្ឍន៍ជាតិទេ វាគ្រាន់តែសងសឹកជូនឪពុកវាតែប៉ុណ្ណឹង»។
សូមជំរាបថា នៅក្នុងកិច្ចសម្ភាសន៍វិទ្យុអាស៊ីសេរី (RFA) នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ, សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រគឺទណ្ឌិត សម រង្ស៉ី បានបន្តប្រមាថព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរ យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងកម្មវិធី Hello VOA ដោយប្រើពាក្យប្រមាថធ្ងន់ៗបំផុត។
សម្តីជនថោកទាប សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «...ព្រះមហាក្សត្រមិនដែលបើកព្រះនេត្រ ឃើញទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរទេ ព្រះមហាក្សត្រសព្វថ្ងៃ ដូចខ្ញុំនិយាយម្តងទៀត ចង់កាត់ទោសខ្ញុំមួយម៉ឺនដងទៀត អត់ខ្វល់ដែរ ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃជាអាយ៉ងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃ ធ្វើអ្វីតាមដែល ហ៊ុន សែន បញ្ជាឲ្យព្រះអង្គធ្វើទាំងអស់ ដូច្នេះព្រះមហាក្សត្រសព្វថ្ងៃ ជាព្រះមហាក្សត្រអត់បានការ អត់ប្រយោជន៍ ខ្ញុំអត់ចាប់អារម្មណ៍ អត់គោរពព្រះមហាក្សត្រសព្វថ្ងៃ....»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។
ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត៕