(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៨លើក បណ្ដាលឲ្យមនុស្សស្លាប់១៣នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៩គ្រឿង, រថយន្តតូច១៣គ្រឿង, រថយន្ដធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, ប្រជែង, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធ។
សូមបញ្ជាក់ថា រយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៧៥លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៤៨នាក់ របួសធ្ងន់២៣៤នាក់ និងរបួសស្រាល១២២នាក់៕