លោក អ៊ុក សាវុធ និងលោកស្រី ទ្រី អេង ព្រមទាំងក្រុមគ្រួសារ រួមទាំងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៤
26-09-2019 20:57
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ អតីតកូនសិស្សសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងទស្សវត្សរ៍ឆ្នាំ៨០ គឺលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងលោកស្រី ទ្រី អេង ព្រមទាំងក្រុមគ្រួសារ រួមទាំងមន្ត្រីក្រោមឱវាទ និងសប្បុរសជនមួយចំនួន បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៤។
ក្នុងនោះលោកមានសុទ្ធាជ្រះថ្លា បាននាំនូវទេយ្យទានប្រគេនដល់ព្រះសង្ឃ ជាពិសេសដល់សម្តេច ក្នុងការយាងទៅពិនិត្យព្រះរាជសុខភាព (ចក្ខុ) នៅប្រទេសថៃនាថ្ងៃខាងមុខនេះ។
លោក អ៊ុក សាវុធ ក៏សូមជូនមគ្គផល នៃបុណ្យកុសលថ្ងៃនេះ ដល់ថ្នាក់ដឹងនាំ ព្រមទាំងជនរួមជាតិទាំងអស់ផងដែរ៕