(បាត់ដំបង)៖ តំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ឡោក ហ៊ួរ បានអញ្ជើញនាំអំណោយ ចុះសួរសុខទុក្ខពលរដ្ឋ៨គ្រួសាររងគ្រោះបាក់ដីស្រុតផ្ទះ៨ខ្នងកាលពីយប់ ដោយសារជំ នន់ទឹកភ្លៀង នៅភូមិស្លក្រាមឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង និងមានការចូលរួមពីគណៈអភិបាលស្រុកសមាជិកក្រុម ប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមការងារថ្នា ក់ជាតិឃុំ មេភូមិ និងប្រជាពលរដ្ឋរងគ្រោះ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ។
លោក ឡោក ហ៊ួរ បានមានប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូល គឺ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តបាត់ដំបង តែងបានណែនាំជាប្រចាំ និង ក្នុងនាមលោកជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង តែងតែបានចុះជួយស្រុកសង្កែ ជាប្រចាំរហូតមក ជាក់ស្តែងលោកបានចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែល រងគ្រោះបាក់ដីស្រុតផ្ទះទាំង៨ខ្នងកន្លងមក ព្រមទាំងដាច់ថ្នល់ផងដែរ។
លោកបានបញ្ជាក់ថា ទោះជាលោកមិនបានចុះមកភ្លាមៗក៏ដោយតែក្រោយ បានទទួលដំណឹងភ្លាម លោកបានចាត់ឲ្យក្រុមការងារមូលដ្ឋានចុះជួយពល រដ្ឋរងគ្រោះភ្លាមៗម្តងហើយ តែជាក់ស្តែង ថ្ងៃនេះលោកបានចុះមកពិនិត្យផ្ទាល់និង ចូលរួមសោកស្តាយដែលបងប្អូនពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ខូចខាតផ្ទះបងប្អូនចំនួន៨គ្រួសារនេះស្មើនឹង៨ខ្នងផ្ទះ។ អំណោយដែលបានចែកជូននាពេលនេះក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹក ស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ក្រមា១និងថវិកា ២០ម៉ឺនរៀល។ លោកក៏បានផ្តល់ប្រេងចាក់ម៉ាស៊ីនបូមទឹកចេញពីចម្ការរបស់ប្រជាពលរដ្ឋដែលកំពុងរងការលិចលង់ផងដែរ។
លោកបានប្រាប់ទៅបងប្អូនរង គ្រោះទាំងអស់ថា ពេលនេះជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន សូមបងប្អូនរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ជៀសវាងជួបប្រ ទះគ្រោះថ្នាក់ធម្មជាតិផ្សេងៗទៀត គឺត្រូវរស់នៅដោយការពារសុខភាពរស់នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អនិងការពារ កុំឲ្យមូសខាំដែលបណ្តាលឲ្យកើតមានជម្ងឺគ្រុនចាញ់ និងគ្រុនឈាមជាដើម។
លោក ឡោក ហ៊ួរ បានជម្រាបដល់ប្រជាព លរដ្ឋថា សូមកុំឲ្យចាញ់បោកជឿឃោសនារបស់ជនអគតិមួយក្រុម គឺជនក្បត់ជាតិដែលតែងតែឃោសនាបំបែកបំបាក់សាម គ្គីភាព ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្រ បច្បាប់ ហើយយើងអាចមានទោសទណ្ឌ ដល់ខ្លួននិងក្រុមគ្រួសារយើងដោយមិន ដឹងខ្លួនផង។ ប្រជាពលរដ្ឋរងគ្រោះទាំង៨គ្រួសារបានសម្តែងនូវការថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់តែងតែដឹងសុខទុក្ខពីជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋក្នុងមូលដ្ឋាននិងបានជួយអភិវឌ្ឍន៍មូលដ្ឋានមានការរីកចំរើនលើគ្រប់វិស័យ ពិសេសបានជួយដោះស្រាយកង្វល់និងសំណូមពររបស់ប្រជាពលរដ្ឋបានទាន់ ពេលវេលាផងដែរ។ នៅល្ងាចថ្ងៃដដែល លោក ឡោក ហ៊ួរ ក៏បានអញ្ជើញចូលរួមសូត្រមន្តឡើងសាលាឃុំវត្តតាមិម ដើម្បីយកកន្លែងធ្វើការងារបណ្តោះអាសន្ន ៕