(ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលកំពុងបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរ នៅរាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់ធំ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ។

ស្ត្រីដែលមានសំណាងខាងលើនេះ មានឈ្មោះ ម៉ក់ ស៊្រីម អាយុ ៣៥ឆ្នាំ បច្ចុប្បន្នកំពុងបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរ និងស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ និងមានកូន២នាក់នៅក្នុងបន្ទុក។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់នូវចំនួនទឹកប្រាក់ ១០០លានរៀលដល់លំនៅដ្ឋាន អ្នកស្រី ម៉ក់ ស៊្រីម បានបញ្ជាក់ឱ្យដឹងថា អ្នកស្រីមានស្រុកកំណើតនៅខេត្តកំពង់ធំ ស្រុកបារាយណ៍ ប៉ុន្តែដោយសារតែកក្តាជីវភាពគ្រួសារលំបាកពេក ក៏បានមករស់នៅរាជធានីភ្នំពេញ ដោយបម្រើការងារជាកម្មកររោងចក្រកាត់ដេរទាំង២នាក់ប្ដី ប្រពន្ធតែម្ដង។

អ្នកស្រីបន្តថា បើទោះជាមានការងារធ្វើទាំង២នាក់ប្ដី ប្រពន្ធពិតមែន ប៉ុន្តែនៅតែជួបភាពលំបាកក្នុងគ្រួសារខ្លះៗដែរ ជាពិសេសនៅមានជំពាក់បំណុលឯកជនមួយចំនួនដែរ។ ដោយឡែក សម្រាប់ការឈ្នះរង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវនេះ គឺកាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកពីការងារនៅរោងចក្រ អ្នកស្រីបានទិញ ភេសជ្ជៈ ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់ ដែលបម្រើការងារនៅរោងចក្រជាមួយគ្នា ទុកគ្រាន់ទទួលទានពេលអស់កម្លាំង។

លុះពេលគាស់ ក៏ស្រាប់តែឃើញមានរង្វាន់នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ អ្នកស្រីពិតជារំភើបជាខ្លាំង ហើយបានហៅអ្នកនៅជុំវិញខ្លួនឱ្យជួយមើល និងទូរស័ព្ទផ្តល់ដំណឹង ដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នឹងក្រវិលកំប៉ុង។

អ្នកស្រីបានបន្តទៀតថា សម្រាប់ទឹកប្រាក់១០០លានរៀលនេះ គឺពិតជាមានសារសំខាន់ចំពោះគ្រួសារខ្លាំងណាស់ ដែលបន្ទាប់ពីទទួលបានថវិការង្វាន់នេះ អ្នកស្រីនឹងយកទៅសង់បំណុលគេ ហើយទុកមួយចំនួនសង់ផ្ទះស្នាក់នៅឯស្រុកកំណើត និងទិញដីស្រែសម្រាប់បង្កបង្កើនផល ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០ រង្វាន់, បន្ថែមទឹកប្រាក់ចំនួន ១០លានរៀល ចំនួន១០០រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០រង្វាន់, ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់ ១កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។

*សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕